ឈុតក្រម៉ាត្រូវបានច្នៃយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធី The Mask Singer Cambodia សប្តាហ៍នេះ

66

អាចនិយាយបានថាគ្រប់ឈុតសម្លៀកបំពាក់ The Mask Singer Cambodia ទាំងអស់គឺពិតជាប្លែក ស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនខ្លាំងមែនទែន ជាពិសេសគឺសរសើរដល់ គ្រប់បេក្ខជនដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ទោះបីជាស្ថិតក្នុងឈុតជុំជិតមួយ តួខ្លួនយ៉ាងណាក្តី។ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia នៅក្នុងសប្តាហ៍ទី6 នេះបានបញ្ចេញនូវឈុតដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលច្នៃចេញពីក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតប្លែក ភ្នែកតែម្តង ទៀតសោតបេក្ខជនដែលគ្រងឈុតនេះបានបញ្ចេញសំនៀងយ៉ាងពីរោះដែលធ្វើឲ្យ គណៈកម្មការទាំងប្រាំសរសើរមិនដាច់ពីមាត់។

កាលើកឡើងរបស់គណៈកម្មការភាគច្រើនចំពោះបេក្ខជនកំបាំងមុខក្រម៉ានេះថាគឺជា ងូត សិលា តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបេក្ខជនកំបាំងមុខក្រម៉ានេះជានរណាដែរ?

កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូន ទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

ឧបត្ថម្ភផ្តាច់មុខដោយ៖
#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ