ម្តាយបានត្រឹមស្រែកយំ និយាយអ្វីមិនចេញ ដោយសារតែប្រហែសមួយពេល

0
148
Loading...

ខេត្តព្រះវិហារ៖ ក្មេងស្រីម្នាក់បានលង់ទឹកពាងស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈម្តាយជាប់រវល់ចូលបន្ទប់ទឹកមួយពព្រិចភ្នែកសោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្មេងស្រីរងគ្រោះមានឈ្មោះ មួន ស្រីលីន អាយុ២ឆ្នាំ ចំណែកឯម្តាយមានឈ្មោះ នៅ ស្រស់ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបជាកសិករ និងមានឪពុកឈ្មោះ សួន ជូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបជាកសិករ ស្នាក់នៅភូមិឃុំខាងលើ។<

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះបានចូលបន្ទប់ទឹកហើយទុកក្មេងស្រីរងគ្រោះនៅខាងក្រៅ ក្រោយពីម្តាយក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹកវិញក៏បានបាត់ក្មេងស្រីក៏ផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកក្រោយមកក៏បានរកឃើញកូនស្រីរបស់ខ្លួននៅក្នុងពាងទឹកក្បែរផ្ទះ ប៉ុន្តែជាអកុសលក្មេងស្រីបានស្លាប់នៅក្នុងពាងទឹកនោះយ៉ាងអាណោចអាធ័ម៕ប្រភព៖ Khmernote

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here