បុរសម្នាក់រងរបួសធ្ងន់ ដោយសារបេីករថយន្តច្រូតស្រូវ​ តែជាន់លេីមីនតោនបណ្តាលឲ្យផ្ទុះ កក្រើក​មេឃ

0
172
Loading...

ខេត្ត​បន្ទាយមានជ័យ៖បុរសម្នាក់តៃកុងបើកម៉ាសុីនច្រូតស្រូវ នៅវាលស្រែជាន់ប៉ះចំមីនតោនផ្ទុះរង របួសធ្ងន់ដាច់ដៃម្ខាង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរជ្រៅជា ពិសី ប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។

លោកថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ាសីុនច្រូតស្រូវ ទៅច្រូតស្រូវនៅវាលស្រែ នៅចំណុចខាងលើដែលមានចំងាយពីភូមិ ប្រហែល៨០០ម៉ែត្រ កំពង់តែបើកបរច្រូតស្រូវស្រាប់តែបើកកិនលើម៉ីនតោនបណ្តាលឲ្យផ្ទុះតែម្តង ។

ធ្វើឲ្យជនរងគ្រោះរងរបួសដាច់ដៃស្តាំត្រឹមដើមដៃ ចំណែកម៉ាសុីនច្រូតដាច់ច្រវ៉ាក់ខ្ទេចអស់។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានគេជួយដឹកជញ្ជូនយកទៅមន្ទីរសង្គ្រោះនៅមន្ទីពេទ្យ ឯប្រទេសថៃ ។ចំណែកឯម៉ាស៊ីនច្រូតស្រូវម៉ាកគូបូតា ពណ៌ស ត្រូវសមត្ថកិច្ចឲ្យម្ចាស់ រក្សាទុកនៅកន្លែងកើតហេតុដើម្បីពិនិត្យវណ្ណា

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here