ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាលមួយព្រះអង្គ ត្រូវបានប្រទះឃើញក្នុងការដ្ឋានកំណាយប្រាសាទតុបខាងលិច

97

ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទ តុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩កន្លងទៅនេះ។ លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា៖

“ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធនេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣) ។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅ១ម៉ែត្រជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ”។ ចំពោះ ដងខ្លួនបដិមាព្រះពុទ្ធរួមនិងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត និងចុះ បញ្ជីសារពើភណ្ឌទុកជា ឯកសារសម្រាប់ស្រាវជ្រាវនិងការជួសជុល៕

ប្រភព៖ Khmernote