ទីបំផុត! លោក ប៉ែន ចំរុង ប្រកាសថ្ងៃចូលរោងការជាមួយអនាគតភរិយាហើយ

110

លោក ប៉ែន ចំរ៉ុង ហាក់កាក់កបយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈទាំងការសម្តែង ការធ្វើពិធីករ និងកាត់សក់ក្នុងពិធីមង្គលការផងដែរ។ ក្រៅពីកាក់កបនៅក្នុងអាជីព ចំពោះជីវិតស្នេហារបស់លោកវិញក៏ដំណើរទៅមុខយ៉ាងរលូនផងដែរ។ បន្ទាប់ពីបង្ហោះរូបភាព Pre-wedding យ៉ាងផ្អែមល្អែមជាមួយអនាគតភរិយារួចមក កាលពីពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហើបប្រាប់ពីថ្ងៃចូលរោងការផងដែរ។

បើតាមរយៈរូបភាព ដែលលោកបានបង្ហោះនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា លោក ប៉ែន ចំរ៉ុង និងភរិយា នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ ហើយគេរំពឹងថានឹងមានមិត្តភក្តិសិល្បករ សិល្បការិនីជាច្រើននាំគ្នាចូលរួមអបអរសាទរថ្ងៃមង្គលនេះ៕

ប្រភព៖ Khmernote TV