Loading...

ក្រុមតារាសម្ដែងដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថាក្រុមរបស់រតនះវិបុល ដែលជាអតីតអ្នកកាត់តវីដេអូប្រចាំផលិតកម្មបានធ្វើការបោះបង់អាជីពខ្លួនទៅនាំក្មេងៗនៅឃុំបវេល,ស្រុកបវេលខេត្តបាត់ដំបងថតវីដេអូខ្លីៗដោយឲ្យពួកគេប្រើប្រាស់សម្ដីកំប្លែងៗដែលមានលាយឡំពាក្យបែបអសុរោះផ្សេងៗផងដែរដែលរឿងនេះត្រូវបានមហាជនហាមប្រាមមិនឲ្យក្មេងៗទស្សនាវីដេអូនេះឡើយដោយហេតុថាខ្លាចធ្វើឲ្យក្មេងៗមានអាកប្បកិរិយាមិនល្អនិងសម្ដីមិនល្អនាពេលខាងមុខក្រោយពេលមើលវីដេអូក្រុមនេះសម្ដែងរួច។

អ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកចូលចិត្តទស្សនាប្រហែលជាបានស្គាល់ហើយYouTubeChannelដែលមានឈ្មោះថាYong-Yeដែលត្រូវបានគេស្គាល់ថាជាក្រុមរតនវិបុលដែលបានសម្ដែងវីដេអូអស់ជាច្រើនឆ្នាំមកហើយដែលមានការទទួលការចាប់អារម្មណ៍ជាច្រើន។ទន្ទឹម នឹងការចាប់អារម្មណ៍ផងដែរនោះអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចាប់ផ្ដើមមិនពេញចិត្តត្រង់ប្រើប្រាស់សម្ដីអសុរោះផ្សេងៗក្នុងវីដេអូដែលនាំឲ្យក្មេងៗរៀនតាមនិងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ។

អ្នកលេងបណ្ដាញសង្គមមួយចំនួនបានបង្ហោះនិងសរសេរការយល់ឃើញរបស់ខ្លួនស្រដៀងគ្នាទៅនឹងការយល់ឃើញរបស់លោកNou-Vandethដែលលោកបានបង្ហោះថា«កំពូលYouTubeឆានែលដែលធ្វើឲ្យកុមារមើលហើយមានចរិកអាក្រក់,ទាំងសំដីនិងកាយវិការក្នុងរយៈពេលដ៏ខ្លី»ដែលមានអ្នកជាច្រើនចូលមកប្រាប់ថាពួកគេចាប់ផ្ដើមប្លុកវីដេអូនេះមិនឲ្យកូនៗរបស់ពួកគេមើលទៀតនោះឡើយដោយមូលហេតុនេះ ៕

ប្រភព៖ Khmerpart

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here