បងប្អូនខ្មែរយើងជួយផ្តល់កម្លាំងចិត្ត!! ហុង​ ភារិន​ មានបំណងទៅចូលរួមប្រកួតសមត្ថភាព​នៃការ​ចងចាំ​លំដាប់​ថ្នាក់​ពិភព​លោក ដើម្បីឲ្យបរទេសស្គាល់ពីសមត្ថភាពកូនខ្មែរ​ជាមួយនិងទង់ជាតិខ្មែរ

118

និស្សិត​ ហុង​ ភារិន​ មានបំណងទៅចូលរួមប្រកួតសមត្ថភាព​នៃការ​ចងចាំ​លំដាប់​ថ្នាក់​ពិភព​លោក​ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនៅប្រទេសចិនក្នុងគោលបំណងបង្ហាញសមត្ថភាពកូនខ្មែរ​ និង​ ទង់​ជាតិ​ខ្មែរ​ នៅក្នុង​ការប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ ។ ការថ្លែងរបស់​ និស្សិត​ ហុង​ ភារិន​ បានធ្វេីឡេីងនៅរសៀលថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ក្នុង​ឱកាស​ដែល​លោកចូលជួប​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ នៅទីស្ដីការ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​។

គួររំលឹកថាថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង៕​ ប្រភព៖ Khmer Note