លោកគ្រូដ៏កម្សត់ ! ខ្ញុំគ្រាន់តែជាគ្រូបង្រៀនក្រីក្រដែលមកពីឆ្ងាយដើម្បីទៅបង្រៀនសហគមន៌ដ៏កំសត់ លះបង់គ្រប់បែបយ៉ាង គ្មានទឹកភ្លើងប្រើប្រាស់នឹងដាច់ស្រយ៉ាលពីភូមិនៅជិតកន្លែងកប់ខ្មោច..

165

នៅមុននេះបន្តិចបេីយោងតាមប្រភពគណនីហ្វេសបុករបស់លោកគ្រូបង្រៀនម្នាក់មានឈ្មោះ​ Cher Yin បានបង្ហោះនៅក្នុងគណនីរបស់ខ្លូនបន្ទាប់ពីជួបរឿងហួសចិត្តមួយក្នុងថ្ងៃចូលកងនៅសាលារៀនដាច់ស្រយាលមួយក្នុងភូមិ​សាមុទ្រលើស្រុកលំផាត់ខេត្តរតនះគិរី៕នៅក្នុងនោះផងដែរលោកគ្រូដ៏កម្សត់រូបនេះបានសរសេរថា:


(អានបន្តិចទៅ!!!ខ្ញុំគ្រាន់តែជាគ្រូបង្រៀនក្រីក្រដែលមកពីឆ្ងាយប្រហែល80km ពីផ្ទះដើម្បីទៅបង្រៀនសហគមន៌ដ៏កំសត់គ្រូបង្រៀនមួយនេះ។ខ្ញុំបានលះបង់គ្រប់បែបយ៉ាងទាំងពេលវេលាគ្រួសារទាំងកំលាំងកាយកំលាំងចិត្ត•គ្មានគ្រូណាហ៊ានមកសាលានេះទេព្រោះគ្មានទឹក ភ្លើងប្រើប្រាស់នឹងដាច់ស្រយ៉ាលពីភូមិនៅជិតកន្លែងកប់ខ្មោច។

ខ្ញុំគិតថា ខ្ញុំជាគ្រូទីមួយហើយដែលមកពីឆ្ងាយសម្រេចចិត្តរស់នៅដោយមិនខ្លាចលំបាកជិត៣ឆ្នាំមកហើយខ្ញុំបានសាងសង់កូនផ្ទះតូចសម្រាប់ស្នាក់នៅបណ្តោះអាសន្នដោយប្រើកំលាំងញឹសឈាមខ្លួនឯង ។តំបន់នេះវាគ្មានសន្តិសុខប៉ុន្មានទេតែខ្ញុំអាចទ្រាំបាន ដើម្បីក្មេងៗបានរៀនតែអ្វីដែលហួសចិត្ត នឹងធ្វើអោយខ្ញុំបាក់ទឹកចិត្ត គឺ បងចោរ បានគាស់ផ្ទះជាលើទី៤ហើយលួចរបស់របរគ្មានសល់សូម្បីតែ កូនចានខោអាវម៉ាស៊ីនកាត់ឈើ-ល-។តើខ្ញុំមានលុយឯណាទិញ ចាន ឆ្នាំង ••)

ប្រភព៖ https://www.khmer-media.com