ចូលរួមអបអរសាទរ !​​ ម្ចាស់ពានរង្វាន់ក្នុងកម្មវិធីX Factor Cambodiaរដូវកាលទី១បានទៅលេីបេក្ខជន…

143

បងប្អូនអ្នកគាំទ្រទស្សនាកម្មវីធីលំដាប់ពិភពលោកគឺX Factor Cambodiaនៅយប់ថ្ងៃទី០៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩នេះបានឈានមកដល់វគ្គ Live Show Final សប្តាហ៍ទី១០​ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហេីយ ក្រោមការរងចាំទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ពីទស្សនិកជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជាជាច្រេីនសប្តាហ៍មកហេីយ។

នៅយប់នេះពិតជាពិសេស​ខ្លាំងណាស់​បន្ទាប់ពីមានការ​អញ្ជើញចូលរួម​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្តម​ ខៀវ​ កាញារីទ្ធ​រួម​ទាំង​អភិបាល​នៃ​គណៈអភិបាន​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ឃួង​ ស្រេង​នឹងថ្នាក់ដឹកនាំជាច្រេីនរូបទៀតផងដែរ​។

ចំពោះវគ្គផ្ដាច់ព្រ័ត្រក្នុងរាត្រីនេះបានធ្វេីអោយបងប្អូនទស្សនិកជនជាច្រេីនភ័យបុកពោះរងចាំទទួលដំណឹងថាតេីអ្នកណាជាម្ចាស់ពាននូវរដូវកាលទីមួយក្នុងកម្មវិធីX Factor Cambodiaនេះ៕ដោយឡែកសាររបស់បងប្អូនពិតជាមានន័យខ្លាំងណាស់សម្រាប់បេក្ខជនទាំងអស់គ្នាដែលបានចូលរួមប្រឡងជាច្រេីនសប្តាហ៍កន្លងមកនេះ៕

ម្ខាស់ពានរង្វាន់ក្នុងកម្មវិធីX Factor Cambodiaរដូវកាលទី១នេះដែលបានប្រាក់រង្វាន់១០០លានរៀននឹងចូលជាតារាចម្រៀងក្នុងផលិកម្មហង្សមាស់ដោយស្វ័យប្រវត្ត័គឺបានទៅលេីបេក្ខជន ចាន់​ សុបញ្ញា៕