សាលា​បឋមសិក្សា​គោកដូង កំពុងខ្វះខាតអគារសិក្សា ពេលនេះមានតែយករោងប្រក់ស័ង្កសី​ ជញ្ជាំង​ធាងដូង ដេីម្បី​បង្រៀន​សិស្សជាបណ្ដោះ​អាសន្ន​

123

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយសាលា​បឋមសិក្សា​គោកដូង​ ដែលមានទីតាំងស្រុកអង្គរជុំ ខេត្តសៀមរាម អ្នកគ្រូ លោកគ្រូនៅទីនោះ កំពុងអំពាវនាវសុំសប្បុរសជនជួយសាលាមួយនេះផង ខណៈដែលសិស្សសិក្សាកាន់តែច្រើន ហើយ សាលា​បឋមសិក្សា​គោកដូង​ កំពុង​ខ្វះខាត​បន្ទប់រៀនចំនួន​ ៤​បន្ទប់បន្ថែមលេី​អាគារដែលមានស្រាប់​។

សាលាបឋម​សិក្សា​គោកដូង​ មាន​អគារ​សិក្សាចំនួន​ ៣​ខ្នង​រួចហេីយ​ ​ ២​ខ្នងស្មេីនឹង​ ៨​បន្ទប់​ សិស្សកំពុង​រៀនរាល់ថ្ងៃ​ ចំណែក​១ខ្នងទៀត​ ជាទីចាត់ការ​ និង​ បណ្ណាល័យ​។ ប៉ុន្តែ​ដោយសិស្សមានចំនួនច្រេីនធ្វេីអោយខ្វះ​អគារមួយខ្នងទៀតស្មេីនឹង​ ៤​ បន្ទប់​ ។ បច្ចុប្បន្ន​សាលា​បានយករោងប្រក់ស័ង្កសី​ ជញ្ជាំង​ធាងដូង​ ដេីម្បី​បង្រៀន​សិស្សជាបណ្ដោះ​អាសន្ន​៕ លោកគ្រូអ្នកគ្រូក៏បានអំពាវនាវមន្ទីរ​អប់រំ​ យុវជន​ និង​ កីឡា​ ខេត្ត​ អាជ្ញាធរ​ខេត្ត​ សៀមរាប​ និង​ ក្រសួងអប់រំ​ យុវជន​ និង​ កីឡា​ មេត្តា​ ពិនិត្យមើល​ការខ្វះខាតនៅ​សាលា​បឋមសិក្សា​គោកដូង​នេះផង៕ ប្រភព៖ Khmernote Tv