ប្រពៃណាស់! ឃើញគេដាក់លក់ពង្រូល​មួយ​ក្បាលនៅផ្សារ ខ្លាចគេយកទៅឆាក្តៅ ប្រញាប់ទិញយកជូនលោកឧកញ៉ាម៉ុង ឬទ្ធី ដើម្បីអភិរក្ស…

75

ថ្មីៗនេះលោកឧកញ៉ាម៉ុង ឬទ្ធី ដែលជាឧកញ៉ាចិត្តធម៌ជួយប្រជាជនតំបន់កែវផុស និងតំបន់ផ្សេងទៀត ឲ្យមានការងាររាប់មិនអស់ និងជាឧកញ៉ាដែលចូលចិត្តកសិកម្មផង បានបង្ហោះឲ្យដឹងថា៖ ” វេលាម៉ោង​បីរសៀល​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្មួយ​ប្រាកចាន់​ មិនា​ Minea បានយក​សត្វ​ពង្រូល​មួយ​ក្បាល​មកអោយ​ខ្ញុំ​ចិញ្ចឹម​បីបាច់​ថែរក្សា​ គាត់​បានប្រាប់​ខ្ញុំ​ថាប្តីគាត់ឃេីញគេដាក់លក់នៅ​លេីទីផ្សារ​ អាណិត​វាខ្លាចគេយកទៅឆាក្តៅ​ក៏ទិញ​យកមកអោយខ្ញុំតែម្តងទៅ​ ពូសុំអរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្មួយ​ ។”

លោកឧកញ៉ាក៏ជាអ្នកអភិវឌ្ឍន៍សត្វព្រៃ ដែលតែងតែជួយសង្គ្រោះសត្វព្រៃពីសំណាក់ឈ្មួញ។ ហើយខ្មែរណូតសង្ឃឹមថា បងប្អូនទាំងអស់ចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា ដោយមិនបរិភោគសត្វព្រៃ និងបញ្ជាទិញសត្វព្រៃ ក្នុងរូបភាពណាក៏ដោយ៕

ប្រភព​៖ Khmernote TV