ត្រូវគេជេរច្រើនពេក!អាណារ៉ូស ចេញមុខបកស្រាយ ថាគ្រាន់តែវីដេអូថតលេងប៉ុណ្ណោះ មិនមែនថតMV (មានវីដេអូ)

152

ភ្នំពេញ៖ ក្រោយមានការផ្ទុះការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម តារាសម្តែងប្រុសស្រី២រូប បានធ្វើការបញ្ចេញវីដេអូបែបស្រើបស្រាលដែលគេសង្ស័យថាជាការថតMV នារីដែលសម្តែងនៅក្នុងនោះ ក៏បានធ្វើការបង្ហាញអារម្មណ៍មិនខ្វល់ ជាមួយនឹងពាក្យរិះគន់ទាំងនេះនោះទេ។
ខណៈពេលដែលមានការរិះគន់បែបនេះ តារាសម្តែងនៅក្នុងឈុតស្រើបស្រាលរូបនេះ ក៏បានធ្វើការចេញមុខ បកស្រាយតាមរយៈបទសម្ភាសន៍របស់លោក អ៊ឹម ជីវ៉ា ជាមួយនឹងហេតុផលដែលនឹកស្មានមិនដល់ ស្របពេលដែលមានការរិះគន់ព្រាតពេញបណ្តាញសង្គម។
ជាមួយគ្នានេះដែរ កញ្ញាអាណារ៉ូស បានធ្វើការបកស្រាយយ៉ាងខ្លីថា វីដេអូដែលនាងថតនេះគឺជាវីដេអូថតលេងជាមួយនឹងក្រុមការងារប៉ុណ្ណោះ បន្ទាប់ពីការថតចម្រៀង មិនមែនជាការថតMV ដែលមានឈុតបែបនេះ ដូចគិតនោះឡើយ។ ហើយម្យ៉ាងវិញទៀត នាងក៏បានបញ្ជាក់ថា បើសិនជាវីដេអូឈុតនេះមាននៅក្នុងMV មួយណា នាងនឹងធ្វើការចេញមុខទទួលទោស តែបើគ្មាននោះទេគឺគ្មានសិទ្ធមកដាក់ទោសនាងឡើយ ព្រោះគ្រាន់តែជាការថតលេង។
តាមរយៈការបកស្រាយនេះដែរ នៅតែមិនទាន់ដឹងថាទៅជាយ៉ាងណានោះទេ ព្រោះវីដេអូផ្សេងៗដែលថតបែបនេះ មានទាំងនៅលើគ្រែក៏បានបញ្ចេញបណ្តើរៗហើយ រីឯអ្នកថតនៅក្នុងនោះក៏មានដែល ដូច្នោះមានតែធ្វើការរង់ចាំតាមដានបន្ត ថារឿងនឹងទៅជាយ៉ាងណា។ ប្រភព៖ http://khmerbuzz24.com