ឈុតមុនថាថតលេងមិនមានក្នុង MV ចុះឈុតនេះថតជាប់ទាំង អ្នកដឹកនាំសម្តែងកំុពុងថតទៀត តើថតលេងរឺយ៉ាងណា?

289

លោក Rith Omega ជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន បានយកវីដេអូឈុតឆាកក្ដៅសាច់លើគ្រែមួយយកបង្ហោះ ។ នៅក្នុងវីដេអូនោះមានមនុស្សប្រុស ស្រី ពីររូបបានបឺតមាត់គ្នាយ៉ាងរោលរាល ដោយមានក្រុមកាមេរ៉ាជាអ្នកថតផងដែរ ។ លោក Rith Omega បានបង្ហោះវីដេអូនោះ ព្រមទាំងចោទជាសំណួរថា តើនេះជាការថតលេង ឬ ថត MV ព្រោះមានកាមេរ៉ា មានក្រុមការងារជាអ្នកថត។

ក្រោយពីអ្នកដឹកនាំសម្ដែងនៅថោនបានបង្ហោះវីដេអូនោះ ស្រាប់តែតារាសម្ដែង Rose ដែលជាតួស្រីក្នុងឈុតលើគ្រែនោះបានថតនោះបានឈែតទៅសួរលោក Rith Omega ថា «ម៉េចបានយកវីដេអូមកផុសចឹង?» ព្រម%ទាំងបោះសម្ដីមួយម៉ាត់យ៉ាងចុកទៅលោកថា «ថោក» ។ បន្ទាប់ពីនោះ Rose បានបង្ហោះនៅលើគណនីហ្វេសប៊ុកនាងថា ៖ «Rith Omega ស្អែកខ្ញុំប្ដឹងទៅតាមផ្លូវច្បាប់ ចាំតទល់គ្នានៅតុលាការ»។

យ៉ាងណានោះលោក Rith Omega បានតបថា ៖ «ជេខ្ញុំហើយ ចង់ប្តឹងខ្ញុំទៀត ហេតុអីព្យាយាមមកឈ្លោះគ្នាមួយខ្ញុំដើម្បីចង់ល្បី? មើលការខ្ញុំបង្ហោះមាន​ Post មួយណាខ្ញុំនិយាយសំដៅរិះគន់​ ឬ ដៀលតួសម្តែងទេ? ហេតុអីព្យាយាមមកពាក់ព័ន្ធនឹងខ្ញុំ? ជូនល្បីតាមសំណូមពរ តោះគ្នាយើងជួយជូនពរគាត់ម្នាក់មួយម៉ាត់ផងចឹង​»។ ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ http://khmerbuzz24.com