ក្ដីសុខខ្លាំងណាស់ ! ប្តីណាមិនរំភើបបើភរិយា ខេមរៈ សិរីមន្ត ខំស្កាត់Surpriseខួបកំណើតស្វាមីយ៉ាងស្វីតយ៉ាងនេះ

116

ពីមួយថ្ងៃទៅមួយថ្ងៃ តារាប្រុសដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត កាន់តែទទួលបាននូវក្តីសុខយ៉ាងខ្លាំងពីគ្រួសារ តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច គួរឲ្យសរសើរ ខណៈពេលដែលកូនៗកាន់តែធំខ្លាំងឡើង។

ជាមួយគ្នានេះផងដែរកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះលោក ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រជាច្រើនបានយកនំខួបកំណើតមកSurpriseរូបលោក ដល់កន្លែងចតឡានតែម្តងព្រមទាំងមានការថតរូបម្នាក់ម្តងប្រកបដោយភាពស្និតស្នាលជាខ្លាំងហាក់បង្ហាញការគាំទ្រនិងពេញចិត្តចំពោះតារារូបនេះតែម្តង។

ចំណែកនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩លោក ខេមរៈ សិរីមន្ត ជួបរឿងភ្ញាក់ផ្អើលម្តងទៀតហើយក្រោយពីភរិយារបស់លោកបានយកនំខួបកំណើតមកជូនដល់កន្លែងធ្វើការតែម្តង។

តារាចម្រៀងដ៏ល្បីរូបនេះក៏បានភ្ជាប់សារដ៏រំភើបរីករាយមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖“មកsurpriseបងដល់កន្លែងធ្វើការម៉ង រំភើបណាស់ តែមិនទាន់បានអរគុណអូនទេ អរគុណប្រពន្ធសំលាញ់”៕

ប្រភព៖ https://www.khmer-media.com