ផ្តាំផ្ញើរអ្នកជក់បារី ! ប្អូនប្រុសរបស់ សូ ដានីតា ចូលចិត្តជក់បារីពេក រហូតមានជម្ងឺសួត ត្រូវចំណាយព្យាបាលគ្រាន់តែមួយថ្ងៃអស់ជិត៣០០ដុល្លារ

145

ការ​ជក់​បារី ផ្តល់​ផល​វិបាកខ្លាំង​ក្លាយ​ជាអ្នក​ញៀន​បារី​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​នី​កូទីន ឬអាច​បណ្តាល​ឱ្យ​ស្លាប់ និង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​មាន​ការ​​ប្រឈម​នឹង​ការស្លាប់​មុនអាយុ។ យ៉ាងណាមិញថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៏បានធ្វើការព្រមាន​និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគួរតែកាត់បន្ថយ ឬបញ្ឈប់ការជក់បារី ព្រោះតែពេលនេះប្អូនប្រុសរបស់ខ្លួនកំពុងតែធ្លាក់ខ្លួនមានជម្ងឺសួត ទោះបីជាឈប់ជក់បារីយូរណាស់មកហើយ ចំពោះការចំណាយក៏អស់ច្រើនដោយមួយថ្ងៃក៏ត្រូវចំណាយជិត៣០០ដុល្លារ។

សូ ដានីតា បានសរសេររៀបរាប់ថា៖ “ការឈឺរបស់ប្អូនប្រុសខ្ញុំ នាងខ្ញុំសូមចែកចាយទៅដល់បងប្អូនដែលចូលចិត្តជក់បារី ពេលវេលាសេសសល់ ឆ្លៀតមកមើលប្អូននៅមន្ទីរពេទ្យ បើសិនជាអាចបងប្អូន ដែលចូលចិត្តជក់បារី គួរតែកាត់បន្ថយរឺឈប់ជក់បារី ប្អូនប្រុសខ្ញុំជាគំរូហើយ ទោះគាត់ឈប់ជក់បារីយូរដែរហើយ តែនៅតែគេចមិនផុតពី ជំងឺសួតដល់ថ្នាក់មន្ទីរពេទ្យឯកជនចាយលុយ ក្នុង១ថ្ងៃជិត៣០០ដុល្លា ហើយត្រូវព្យាបាលប្រហែល១ខែ តើត្រូវចាយអស់ប៉ុណ្ណាទៅ ???”៕ ប្រភព៖ Khmernote TV