ពុទ្ធោ! ក្មេងស្រីមួយរូបធ្វើដំណើរទៅសាលារៀនតាមរថយន្តឈ្នួល ក៏ស្រាប់តែជួបករណីរំលោភសំលាប់ សំណាងល្អប្អូនស្មារតីរឹងរត់រួចគេចផុតគ្រោះថ្នាក់

375

ខេត្តកំពង់ស្ពឺ៖ ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗ និងស្រ្តីងាយរងគ្រោះ។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ យ៉ាងណាមិញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីរំលោភសំលាប់មិនបានសម្រេច ដោយក្មេងស្រីមួយរូបបានធ្វើដំណើរទៅរៀនដោយតាមរថយន្តឈ្នួលតាមបណ្ដោយផ្លូវជាតិលេខ៤ ក៏ត្រូវបានជនតិរិច្ឆានមួយរូបចាប់រំលោភសំណាងជនរងគ្រោះបានរត់រួចខ្លួន ប៉ុន្តែក្មេងស្រីរូបនេះក៏រងរបួសផងដែរ។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sokhom Pov បានសរសេររៀបរាប់ថា៖ “ករណីរំលោភសំលាប់តែមិនបានសម្រេច 03/01/2020 សូមបងប្អូនដែលមានកូន ចៅ ទៅរៀនដោយការធ្វើដំណើរតាមរថយន្តឈ្នួលតាមបណ្ដោយផ្លូវជាតិលេខ 4 ឬនៅតាមផ្លូវណាក៏ដោយ សូមមានការប្រុងប្រយ័ត្នអោយមែនទែន កុំអោយកើតមានឡើងដូចប្អូនស្រីខាងលើនេះ។ សំណាងហើយគាត់មានស្មានតីរឹង ប្អូនបានរត់រួច គាត់ជាសិស្សវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច យេីង បញ្ជាក់នៅម្ដុំគីឡូម៉ែត្រលេខ 75 76 ផ្លូវជាតិលេខ 4″៕