អាណិតណាស់! បុរសម្នាក់វិកលចរិតត្រូវគេវាយបែកក្បាលទាំងព្រឹក សំណាងល្អបានបងៗជួយព្យាបាលរបួសផង ងូតទឹកផ្លាស់ខោអាវថ្មី ថែមទាំងផ្តល់អាហារឲ្យទៀតផង

155

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពគួរឲ្យកោតសរសើរដោយបងប្អូនប្រជាពលរដ្ឋ និងពេទ្យនៅមណ្ឌលសុខភាពថ្មស បានសហការគ្នាជួយព្យាបាលរបួសបុរសម្នាក់វិកលចរិតម្នាក់ដែលបានរងរបួសបែកក្បាល។ អ្វីដែលគួរឲ្យហួសចិត្តនោះខណៈដែលបងៗកំពុងតែជួយសង្គ្រោះជនរងគ្រោះក៏មានមនុស្សម្នាមួយចំនួនបានបង្អាប់ដល់សកម្មភាពនេះដោយលើកឡើងថា “មនុស្សឆ្កួតសោះប្រឹងជួយអី”។ យ៉ាងណាបងប្រុសក៏មិនខ្វល់នូវពាក្យសម្តីបានជួយព្យាបាលរបួស ងូតទឹកផ្លាស់សម្លៀកបំពាក់ឲ្យ និងទិញនំចំណីឲ្យថែមទៀតផង ជាហេតុធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមកោតសរសើរយ៉ាងខ្លាំង។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ មាឃ ភា បានសរសេររៀបរាប់ថា៖ “អ្នកណាវាយមនុស្សឆ្កួតទាំងព្រឹកប្រហែលជាវាចង់ឆ្កួតដែរហេីយមេីលទៅ​ បេីខ្ញុំដឹងមិនរួចខ្លួនទេ ព្រោះអ្នកនៅថ្មសអ្នកណាក៏ដឹងថាគ្នាឆ្កួតដែរ បេីគ្នាធ្វេីអ្វីខុសលេីសលួសអធ្យាស្រ័យទៅកុំអោយមានបាបកម្មអី ដល់ពេលឃេីញចឹងពិបាកតែខ្ញុំទេ លាងផងជូតផងមុជទឹកអោយផង អស់ទាំងលុយទៀត ទិញអាវថ្មីអោយទៀត អរគុណមណ្ឌលសុខភាពថ្មស បានចូលរួមសហការ។ មានអ្នកថ្មសខ្លះមិនចូលរួមទេបែរជាបង្អាប់ខ្ញុំថា មនុស្សឆ្កួតសោះប្រឹងជួយអី​ ឆ្កួតក៏មនុស្សដែរមិនមែនឆ្កែទេណា”៕

ប្រភព៖ Khmernote TV