ចិត្តដាច់ម្លេះ! បុរសម្នាក់បង្ហោះលក់កូនប្រុសតាមអនឡាញ ដើម្បីយកប្រាក់សង់បំណុលគេ ព្រោះចាញ់ល្បែងស៊ីសង (មានវីដេអូ)

156

ចិន៖​ បុរសជាឪពុកម្នាក់បានបង្ហោះសារតាមបណ្តាញសង្គមជាសាធារណៈថា គាត់មានបំណងចង់លក់កូនប្រុសបង្កើតរបស់គាត់ម្នាក់ក្នុងតម្លៃ ២ ៨៨០ ដុល្លារអាមេរិក ដើម្បីយកប្រាក់សងបំណុល ដែលគាត់បានជំពាក់គេព្រោះតែចាញ់ការភ្នាល់ល្បែងស៊ីសង។ សារដែលមានអត្ថន័យនេះដូចខាងលើនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម WeChat ក្នុងប្រទេសចិន ហើយអត្តអញ្ញាណរបស់ឪពុកចិត្តខ្មៅរូបនេះមិនត្រូចបានគេស្គាល់ច្បាស់ឡើយ តែគេអាចដឹងត្រឹមថាគាត់កំពុងរស់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រោយបង្ហោះសារលក់កូនប្រុសជាសាធារណៈរួច ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាផ្តល់មតិថា ការសម្រេចចិត្តធ្វើដូចនេះពិតជាមិនត្រឹមត្រូវឡើយ ហើយវាគឺជាសកម្មភាពខុសច្បាប់ទៀតផង។

នៅថ្ងៃបន្ទាប់បុរសជាឪពុកដដែលនេះបានបង្ហោះសារថ្មីមួយដោយបានរៀបរាប់ថា គាត់សុំទោសចំពោះការបង្ហោះសារលក់កូន ព្រោះកាលពីម្សិលមិញនេះតែគាត់មួមៅខ្លាំងពេក ហើយឥលូវនេះគាត់សម្រេចចិត្តឈប់កូនប្រុសនេះវិញហើយ។ បើទោះជាយ៉ាងក្តីអាជ្ញាធរចិនបានឲ្យដឹងថា ពេលនេះប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះហើយដើម្បីស៊ើបឲ្យដឹងការពិតថា តើបុរសជាឪពុកពិតជារក្សាកូនទុកវិញមែន ឬក៏លក់ឲ្យគេបាត់ហើយតែបង្ហោះសារកុហកសាធារណៈជនដើម្បីកុំឲ្យប៉ូលិសតាមចាប់ខ្លួន។ សូមបញ្ជាក់ថា តាមច្បាប់នៅក្នុងប្រទេសចិនបានចែកថាជនណាដែលបានធ្វើសកម្មភាពជួញដូរកុមារត្រូវប្រឈមនឹងការជាប់គុកពី ៥ ទៅ ១០ ឆ្នាំ៕”

ប្រភព៖​Khmernote