ពេជ្រ សូលីកា៖សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព 🙏🏻

102

សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព 
ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ
ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ
ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយ
បន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង 

——————————————————————

ចំណែក សង្គម តែស្ករ

ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរ
ទាំងសងខាងគឺសុធសឹងតែបាត់បង់មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នា
ក្នុងពេលឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស

ខ្ញុំចង់អ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថា

អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នា
គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ

ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជនល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរ

ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ 

ប្រភព៖PichSolikahOfficial