ចំណេះដឹង

បើទោះជាវ័យ៨២ឆ្នាំទៅហើយក៏ដោយ ក៏លោកយាយ ម៉ែន សារឿន រស់នៅក្នុងភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតែបន្តដាំបន្លែតាមបែបសរីរាង្គ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ដោយមិនរំពឹងពីកូនចៅ។លោកយាយ ម៉ែន សារឿន បានឱ្យដឹងថា លោកយាយ បានចាប់របរដាំបន្លែនេះតាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែដំបូងគឺធ្វើទៅតាមបែបធម្មជាតិ ក្រោយមកក៏បានចាប់ប្រើប្រាស់ថ្នាំគីមី។ លោកយាយបន្តថា លុះបានជួបជាមួយអង្គការសេដាកនៅឆ្នាំ១៩៩១ មកលោកយាយក៏បានបោះបង់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកដាំបន្លែតាមបែបសរីរាង្គ។ បើទោះជាវ័យចំណាស់បែបនេះហើយក៏ដោយ ក៏លោកយាយនៅមិនបោះបង់ការដាំដុះបន្លែនេះឡើយ ក៏ព្រោះតែលោកយាយត្រូវរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពដោយខ្លួនឯង ដោយមិនរំពឹងច្រើនពីកូនចៅនោះឡើយ។ ស្ថិតក្នុងវ័យ៨២ឆ្នាំ (គិតត្រឹមឆ្នាំ២០១៩) លោកយាយ ម៉ែន សារឿន នៅអាចកាន់ចបកាប់ដី ពូនរងបន្លែ និងរែកទឹកស្រោចបន្លែដោយខ្លួនឯង។
ពាក្យថាជាមនុស្សស្រី ពិតជាមិនងាសស្រួលឡើយ ជាពិសេសនៅពេលដែលត្រូវចិញ្ចឹមកូនៗ និងជីវិតខ្លួនឯងពេលដែលគ្មានស្វាមី ឬក៏មានស្វាមី ប៉ុន្តែស្វាមីមិនបានជួយអ្វីបាន ហើយមនុស្សស្រីក្រៅពីផ្តល់កំណើតដល់កូនៗ ម្តាយខ្លះក៏ត្រូវដើរតួជាប្រុសផង ស្រីផង ធ្វើការដើម្បីបានកំរ៉ៃយកមកដើម្បីចំណាយទៅលើគ្រួសារទាំងថ្ងៃទាំងយប់ផងដែរ។ជាក់ស្តែង រូបថតមួយសន្លឹក របស់អ៊ុំស្រីម្នាក់ កំពុងតែលៀងចានអោយគេ ប្រហែលជាអស់កម្លាំង ឬមិនស្រួលខ្លួន គាត់ក៏លង់លក់ពេលកំពុងបំពេញការងារ ដែលមើលទៅពិតជាគួរឲ្យអាសូរជាពន់ពេក ដូច្នេះហើយកូនគ្រប់រូបកុំសប្បាយភ្លេចខ្លួនណា មើលៗអ្នកម្តាយផង កុំសប្បាយភ្លេចម្តាយដែលកំពុងលំបាក។ ក្នុងនោះ គណនីហ្វេសបុកឈ្មោះ ជេៗ សុផាន់ណា បានរៀបរាប់ថា: “ខំណាស់ព្រោះតែជិវភាព ម្តាយគេម្តាយយេីង ជាមេគ្រួសារផង ជាអ្នករកលុយផង...

ព័ត៌មានថ្មីៗ