Loading...
ប្លែកៗ | Kompol

ប្លែកៗ

ខណៈដែលស្ពានដែកកំពុងតែទ្រុឌទ្រោមខ្លាំង ហើយត្រូវបានអាជ្ញាធរធ្វើផ្លូវវាងនោះ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងដែលផ្ទុកដីពេញបានបើកបរឆ្លងកាត់ពីលើស្ពានបណ្តាលឲ្យបាក់ស្រុតចុះក្រោម តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ស្ពានដែលត្រូវរងការខូចខាតនេះ គឺជាស្ពានបាឡេ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បើតាមនារីម្នាក់បានបង្ហោះសារលើគណនីហ្វេសប៊ុកថា “បាក់ស្ពានហើយ ផ្លូវជាតិលេខ2”។ បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុបានដាក់ផ្ទុកដីពេញ ធ្វើដំណើរពីខេត្តតាកែវ ចូលមកខេត្តកណ្តាល ដោយត្រូវឆ្លងកាត់ស្ពានបាឡេដែលទ្រុឌទ្រោមនេះ។ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តបង្កនេះមិនបានធ្វើដំណើរទៅផ្លូវរវាងម្ខាងនោះទេ បែរជាមកឆ្លងកាត់ស្ពាននេះ...
អាចនិយាយបានថាគ្រប់ឈុតសម្លៀកបំពាក់ The Mask Singer Cambodia ទាំងអស់គឺពិតជាប្លែក ស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនខ្លាំងមែនទែន ជាពិសេសគឺសរសើរដល់ គ្រប់បេក្ខជនដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ទោះបីជាស្ថិតក្នុងឈុតជុំជិតមួយ តួខ្លួនយ៉ាងណាក្តី។ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia នៅក្នុងសប្តាហ៍ទី6 នេះបានបញ្ចេញនូវឈុតដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលច្នៃចេញពីក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតប្លែក ភ្នែកតែម្តង ទៀតសោតបេក្ខជនដែលគ្រងឈុតនេះបានបញ្ចេញសំនៀងយ៉ាងពីរោះដែលធ្វើឲ្យ គណៈកម្មការទាំងប្រាំសរសើរមិនដាច់ពីមាត់។ កាលើកឡើងរបស់គណៈកម្មការភាគច្រើនចំពោះបេក្ខជនកំបាំងមុខក្រម៉ានេះថាគឺជា ងូត សិលា តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបេក្ខជនកំបាំងមុខក្រម៉ានេះជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូន ទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV...

ព័ត៌មានថ្មីៗ