Loading...
សង្គម | Kompol

សង្គម

ភ្នំពេញ៖ ថ្មីៗនេះពលរដ្ឋជាច្រើនដែលរស់នៅ​ជាប់​ផ្លូវជាតិ​លេខ៣ ក្នុង​ខេត្ត​កំពត និង​ខេត្ត​តាកែវ បារម្ភ​ថា កុមារ​មួយ​ចំនួន​កើត​ជំងឺ រលាក​សួត និង​ផ្លូវ​ដង្ហើម ដោយសារតែ​ធូលី​ដី​ហុយ​ខ្លាំង​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ​។ ម្យ៉ាងវិញទៀត ពួកគាត់​ថា បញ្ហា​ធូលី​ហុយ​នេះ​បាន​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ ដូចជា​ហានិភ័យ គ្រោះថ្នាក់​ចរាចរណ៍ ប្រឡាក់​សំលៀកបំពាក់ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម។ ពលរដ្ឋ​មួយ​ចំនួនបានធ្វើការ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​កសាង​ផ្លូវជាតិ​លេខ ៣ និង​ស្រោច​ទឹក​ផ្លូវ​នេះ​ជាប្រចាំ ដើម្បី​កាត់បន្ថយ​ធូលី​ដី​ហុយ​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ អ្នកដំណើរ និង​ជាពិសេស​កុមារ។ បើតាមស្ដីរបស់ពលរដ្ឋម្នាក់​រស់នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ស៊ឺន ពិសិទ្ធិ បានប្រាប់ឲ្យដឹងថា...
បើតាមប្រភពពីគណនីហ្វេសបុករបស់ថៅកែហាងពេជ្យអ្នកនាងDana Tryបានបង្ហោះសាររៀបរាប់ថា៖ ទំនេរ​ដៃ​តិចមកបើកFacebookលេងឃើញ​រូប​ក្មេង​នេះ​ទៀត​ហើយ។ មិន​ដឹង​ម៉េចចិត្ត​ខ្ញុំ​នេះ​ឱ្យ​តែ​ឃើញ​ចេះ​តែ​អាណិតចង់​តែ​ជួយតែ​គ្មាន​ពេល​បាន​មើល​អស់។ គិត​ទៅក្រោម​មេឃ​តែ​មួយជីវិត​ពិតនិង​ការ​រស់នៅ វា​ខុស​ៗ​គ្នា​ចឹង​ទៅ។😥😥😰 មិន​ដឹង​គាត់​នៅ​ណា​ទេ២​នាក់​បង​ប្អូន​នេះ ឃើញ​តែ​ខោ​អាវ​គ្នាមិន​ដឹង​ប៉ុន្មាន​ឆ្នាំប៉ុន្មាន​ជំនាន់​ហើយ។ បើ​គ្នា​មាន​ខោ​អាវ​ស្លៀក​ពាក់​ថ្មីមាន​ស្បែក​ជើង​ថ្មីមាន​កាតាប​ថ្មី មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា។ ចង់​ជួយ​ពួក​គាត់​ណាស់មាន​អ្នក​ណា​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ? ខ្ញុំ​មាន​ប៉ុណ្ណាជួយ​បាន​ប៉ុណ្ណឹង ព្រោះ​ឃើញ​គាត់​សើចឃើញ​គាត់​សប្បាយខ្ញុំ​នេះ​ក៏​សប្បាយ​ចិត្ត​ដែរ។ រកស៊ី​រាល់​ថ្ងៃក្រៅ​ពី​បំពេញ​ក្ដី​សុខ​ខ្លួន​ឯងក៏​ចង់​ជួយ​គេ​ឱ្យ​បាន​ច្រើន​ដែរ។😊😊😊 ខ្ញុំ​តែង​ប្រាប់​កូន​ៗ​ខ្ញុំ​ថាកូន​ត្រូវ​ប្រឹង​រៀនពេល​រៀន​ចេះ អាច​ជួយ​ពួក​គាត់​បាន​កាន់​តែ​ច្រើនហើយ​អ្នក​ក្រោយ​ៗ​ទៀតនឹង​និយាយ​បែប​នេះ​ត​គ្នា។ បង្រៀន​ពួក​គាត់​ឱ្យ​ស្អប់​ភាព​ក្រតែ​មិន​ត្រូវ​មើល​ងាយ​អ្នក​ក្រ​ខ្សត់​ទេព្រោះ​ពួក​គាត់​ក៏​មិន​ចង់​ដែរ។ ដូច្នេះប្រសិនបើបងប្អូនបានឃើញ ឫក៍ស្គាល់ទីលំនៅរបស់គាត់ជួយប្រាប់ផង…សូមអរគុណ
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីហិង្សារវាងសិស្សសាលារហូតបណ្តាលឲ្យសិស្សម្នាក់ស្លាប់បាត់បង់ជីវិតថែមទៀតផង ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំចំនួន៧ចំនុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។​ ទន្ទឹមនឹងនេះក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។ សេចក្តីណែនាំទាំង៧ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនោះរួមមាន៖
ភ្នំពេញ៖ ស្ត្រីម្នា.ក់ត្រូវបាន.ប្តីចា.ក់សាំ.ងស្រោច​ដុ.តទាំងរ.ស់បណ្តា.លឲ្យឆេះរលា.ករលួ.យពេ.ញខ្លួ.ន។ផ្តើមចេ​ញពីទំនា.ស់ក្នុងគ្រួសារ​កាលពីវេលាម៉ោង១រសៀល​ថ្ងៃទី១៩ខែមករាឆ្នាំ២០២០ នៅផ្ទះជួលភូមិ​ព្រៃព្រីងជើង,សង្កាត់ចោមចៅទី៣​,ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្មំពេញ។ប្រភពបានឲ្យដឹងថា.ស្ត្រីរ.ងគ្រោះ.ឈ្មោះ(បូ ស្រីណែត),អាយុ២៩ឆ្នាំ,កម្មការនីរោងចក្រ,មានស្រុកកំណើត,ភូមិបឹងង៉ោង,ឃុំទឹកល្អក់,ស្រុកគងពិសី,ខេត្តកំពង់ស្ពឺ។ចំណែកប្តីមានឈ្មោះ(វង់ ចាន់សុភាព)អាយុ​៣០ឆ្នាំ,មុខរបរមិនពិ​តប្រាកដ,ស្នាក់នៅកន្លែង​កើត.ហេ.តុ,ស្រុកកំណើ​តឃុំក្រញ៉ូង,ស្រុកស្វាយទាប,ខេត្តស្វាយរៀង,គ្រួសារខាងលើ មានកូនស្រី២នាក់។​តាមក្រុមគ្រួសារ​បានឲ្យដឹងថាប្តីប្រពន្ធខាងលើរៀប​ការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយមានកូនស្រី២នាក់ជាចំណង​អាពាហ៍ពិពាហ៍ក្នុងរបរធ្វើការរោ​ងចក្រផង,លក់បាយ-ម្ហូបនៅមុខរោងចក្រ។ ប្រភពបន្តទៀតថា ដោយសារការរស់នៅមិនចុះសម្រុងគ្នាប្តីប្រពន្ធខាងលើស្ម័គ្រចិត្តរៀងខ្លួនសុំលែងលះគ្នា។ ដោយសន្តិវិធីដែលមានការឯកភាពយកកូនម្នាក់មួយ។កូនច្បងរស់នៅជាមួយប្តីចំណែកកូនប្អូនរស់នៅជាមួយប្រពន្ធចែកផ្លូវគ្នាដើររៀងខ្លួនអស់រយៈពេលជាង១ខែមកហើយ។អតីតប្រពន្ធទៅរស់នៅឯស្រុកវិញលុះមកដល់រសៀលថ្ងៃទី១៩ខែមករា​ឆ្នាំ២០២០នេះ។ ភាគីខាងអតីតប្រពន្ធឌុ​បកូនស្រីនិងប្អូនស្រីតូចម្នាក់ទៀត​ទៅផ្ទះជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោអា​វផ្ទាល់ខ្លួនដែលនៅសេសសល់​គ្មានបំណងអ្វីផ្សេងឡើយស្រាប់តែខាងប្តី.ខឹ.ងស្ទុះវឹងទាញបានដ.បសាំ.ងដា.ក់ស្រោ.ចលើខ្លួនហើយចា.ប់ដុ.តអតី.តប្រព.ន្ធទាំងរ.ស់តែម្តង បណ្ដា.លឱ្យ.ឆេះរលា.ករលួ.យពេ.ញខ្លួ.នប្រា.ណរួចយកលុ​យយកទូរស័ព្ទរត់គេ.ចខ្លួ.នបា.ត់។ក្រោយកើ.តហេ.តុស្ត្រីរ.ង.គ្រោះ.នៅមានស្មារតីនៅឡើយជិះម៉ូតូទៅឲ្យពេ.ទ្យ។ ចំណែកកូនស្រីជិៈម៉ូតូឌុទៅតាមឪពុក​ក្រុមគ្រួសារនៅឯស្រុកឱ្យមកជួយ រហូតដល់ល្ងាចថ្ងៃដដែលក្រុមគ្រួសារដឹកតាមប៉ូតូកង់បីមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣៕
ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់ត្រូវក្រុមគ្រួសារអះអាងថា សល់តែ២ថ្ងៃទៀតប៉ុណ្ណោះត្រូវដល់ថ្ងៃកំណត់ចូលរោងការទៅហើយ ក៏ស្រាប់តែមកជួបគ្រោះអកុសលជិះម៉ូតូបុកគ្នាបណ្តាលឱ្យដួលបោកក្បាលរងរបួសយ៉ាងដំណ។ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវអក្សរតេ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ។ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវអក្សរតេ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ។ នារីរងគ្រោះដែលជិតដល់ថ្ងៃចូលរោងការ បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍នេះ មាន...
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានលេចចេញនៅវីដេអូទី ២ ថ្មីមួយទៀត ដែលប្អូនស្រីដែលជាសិស្សរៀននៅសាលា វិទ្យាល័យផ្សារដេីមថ្កូវ ដែលត្រូវបានក្រុមសិស្ស ៣ នាក់មកពីសាលាផ្សេង និងម្នាក់ទៀតរៀននៅសាលានេះផ្ទាល់ ព្រួតគ្នាវា យធ្វើបាបក្នុងថ្ងៃដែលគ្រូៗរវល់កំពុងតែប្រជុំ។ ដោយវីដេអូទី២នេះ ពិតជាពិបាកទទួលយកណាស់ មានទាំងធាក់មួយទំហឹងៗទៅលើខ្នងប្អូនស្រីរងគ្រោះ មើលហើយពិតជាអាណិតខ្លោចចិត្តណាស់ គួរបញ្ជាក់ថាករណីនេះកំពុងតែបើកការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ:
កាលពីពេលថ្មីៗនេះមានដំណឹងគួរឲ្យសោកស្តាយនិងរន្ធត់ចិត្តជាពន់ពេកដោយតារាសម្តែង លោក ប៉ា ច័ន្ទពិសិទ្ធ ស្វាមីតារាសម្តែង ឡោម លក្ខិណា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពិធីបុណ្យសពរបស់តារាសម្តែងលោក ពិសិទ្ធ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ក្រាំងធ្នង់ ហើយត្រូវបូជានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩យប់។ ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនី សាច់ញាតិ ជិតឆ្ងាយ បានចូលរួមពិធីបុណ្យសព ក្នុងនោះផងដែលអ្នកនាង Ah RY Noun ហៅស្រីអូន ក៏បានបង្ហាញវត្តមានព្រមទាំងបានយំឱបផ្តល់កម្លាំងចិត្តដល់ ឡោម លក្ខិណា ដោយស្រីអូន បានសរសេររៀបរាប់ថា៖ “គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដីដោយសារចោរប្លន់សំលាប់ពេលរត់ម៉ូតូឌុបព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ១០ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុីមកពីដឹកភ្ញៀវវិញ។ ពុទ្ធោអេីយ រឹងមាំ ឡោម លក្ខិណា – Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្តគ្រប់យ៉ាងដេីម្បីកូនណាអូន”៕ រូបភាព៖...
កំពង់ឆ្នាំង៖ កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦និង១៥នាទី​ មានករណីតាចាស់ម្នាក់បានដេក.ស្លា.ប់​(ខ្យល់គ)ក្នុងអង្រឹងនៅចំណុចវត្តថ្មីក្នុងភូមិវត្តថ្មី.ឃុំតាជេស,ស្រុកកំពង់ត្រឡាច​.ខេត្តកំពង់ឆ្នាំង។​ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា បុរសចំណាស់ខាងលេីមានឈ្មោះ​ សេន​ វេត​ អាយុ​៨២ឆ្នាំ​ រស់នៅភូមិថ្មី​/ឃុំរុងរឿង​/រុកថ្ពង​/ខេត្តកំពង់ស្ពឺ​ ដោយគាត់បានធ្វេីដំណេីរតាមផ្លូវ​ដោយជិះកង់ និងបានមកសុំស្នាក់អាស្រ័យពេលយប់ក្នុងវត្ត​ ហេីយក៏ស្លា.ប់.ដោយខ្យល់គក្នុងអង្រឹងតែម្តងទៅ​៕ ប្រភព៖...
នំពេញ៖បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ពេលនេះកំពុងជួបទុក្ខជាទម្ងន់ ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព​ដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិច បន្សល់នូវកូនតូចដែលទើបតែប៉ុន្មានខែឲ្យនៅកំព្រា ។ ជាមួយគ្នានេះដែរបន្ទាប់ពីស្វាមីជាទីស្រលាញ់របស់នាងទទួលមរណភាព អ្នកនាង ឡោម លក្ខិណា បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងថា ៖ យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា...
ខេត្តស្វាយរៀង៖ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២០ចំណុចភូមិព្រែខ្ជាយឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។ គួរឲ្យសង្វេកណាស់បន្ទាប់ពីជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រស្លាប់ធ្វើឲ្យប្រពន្ធនិងកូនយំស្តាយស្រណោះអឡោះអាល័យប្តីឪពុកខណៈករណីនេះសង្ស័យជនរងគ្រោះងងឹតមុខ។ បើតាមសមត្ថកិច្ចនគរបាលស្រុកវានអោយដឹងថាជនរ.ងគ្រោះឈ្មោះអ៊ុំ-ចយ អាយុ៥៨ឆ្នាំមុខរបរឡើងត្នោតរស់នៅភូមិឃុំខាងលើ។ក្រុមគ្រួសារខាងលើនេះមានជីវភាពក្រីក្រខ្វះខាតរកព្រឹកខ្វះល្ងាចហើយមានតែមុខរបរឡើងត្នោតដើម្បីចិញ្ចឹមជីវិត។ មុនកើតហេតុបុរសរងគ្រោះនេះបានដើរចេញពីផ្ទះមកដាក់ទឹកត្នោតដូចសព្វរាល់ដងដែលនៅខាងជើងផ្ទះចម្ងាយ១២ម៉ែត្រលុះប្រមាណកន្លះម៉ោងស្រាប់តែជនរ.ងគ្រោះសង្ស័យងងឹតមុខមុខធ្លា.ក់ពីលើចុងត្នោតកំពស់ប្រមាណជាង១០ម៉ែត្រមកដីបង្កការភ្ញា.ក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារតែម្ដង៕ ប្រភពអត្ថបទ៖កូនខ្លាតូច

ព័ត៌មានថ្មីៗ