សិល្បៈ

ដូចដែលប្រិយមិត្តបានជ្រាបហើយនាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ គេឃើញ ពិធីឡើងផ្ទះថ្មី របស់ លោក សុខ មេសា ហៅ ចឺម ដែលបានធ្វើជូនឪពុកម្ដាយ មើលទៅពិតជាអធិកអធមណាស់ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិយ៉ាងច្រើន។ យ៉ាងណាមិញក៏ មានសំណាក់ពីបុគ្គល និងតារាល្បីៗ លេចមុខក្នុងកម្មវិធីនេះផងដែរ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតណាស់ ដែលមានដូចជា នាយ ពាក់មី, លោកតា វិចទ័រ, បាន មុន្នីល័ក្ខ, ស្រីអ៊ិត, អ្នកនាង ភីម ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖
នៅក្នុងអំឡុងឆ្នាំ២០១៩ ឃើញថានៅក្នុងសង្គមសិល្បៈមានរឿងរ៉ាវជាច្រើនបានកើតឡើង ស្របពេលដែលមានរឿងសប្បាយ និងរឿងកើតទុកមួយចំនួនលាយឡំចូលគ្នា ខណៈពេលដែលមានបណ្តាហ្វេនៗជាច្រើនបានធ្វើការតាមដានជាច្រើន។ ដោយឡែក បើងាកមកនិយាយពីរឿងជោគជ័យរបស់តារាមួយចំនួននៅក្នុងឆ្នាំនេះ ក៏មានច្រើនមិនធម្មតា ដែល ខ្មែរឡូត និងធ្វើការប្រមូលផ្តុំនូវតារាប្រុសស្រីជាមួយចំនួន ដែលប្រឹងតស៊ូធ្វើផ្ទះ និងទិញផ្ទះវីឡាដ៏ធំៗ តម្លៃមិនក្រោម២០ម៉ឺនដុល្លារនោះទេ ព្រមទាំងការរៀបចំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំផ្ទះរបស់ពួកគេនីមួយៗពិតជាស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងតម្លៃយ៉ាងថ្លៃ ក្រោយការរៀបចំច្នៃ និងទិញ ញើសឈាមខ្លួនឯងដែលខំរកពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះពួកគេក៏ទទួលបាននូវពាក់សរសើរ ពីបណ្តាហ្វេនៗជាច្រើន ចំពោះការខិតខំរបស់ពួកគេផងដែរ៕
ប្រិយមិត្តប្រាកដជាបានដឹងហើយរឿងរ៉ាវលំបាករបស់តារាកំប្លែងនាយ ក្រិន ក្រោយលែងលះប្រពន្ធ ដោយបន្សល់កូនៗក្នុងបន្ទុក ខណៈការរកស៊ីក៏មានការធ្លាក់ចុះផងដែរ។ ហើយឥឡូវនេះ កូននាយក្រិន ក៏ធ្លាក់ខ្លួនឈឺជាមួយជីវភាពខ្វះខាត នេះបើយោងតាមហ្វេសប៊ុកឈ្មោះ «វេជ្ជបណ្ឌិត សុខ ចិត្ត Doctor Sok Chet» បានសរសេររៀបរាប់ថា៖ គួរឱ្យអាណិតនាយក្រិនកូនឈឺមានជីវភាពខ្វះខាត ខ្ញុំជូនថវិកាសម្រាប់បង200$និងព្យាបាលជូនដោយឥតគិតថ្លៃ។សូមបងប្អូនជួយឧបត្ថម្ភបន្ថែមដើម្បីឲ្យជីវភាពគាត់បានធូរធារអាចឧបត្ថម្ភតាមរយៈ ទូរសព្ទលេខ012344209/098344209! ត្រូវតែជួយព្រោះគាត់បានធ្វើឱ្យក្រុមគ្រួសារបងប្អូនផ្ទុះសំណើចសប្បាយចិត្តគ្រប់ពេលដែលគាត់សំដែង គាត់ជាបុគ្គលបង្កើតនូវភាពសប្បាយរីករាយដល់មហាជនទាំងអស់គ្នាពេលគាត់មានទុក្ខត្រូវតែជួយដល់គាត់។កាយសម្បទាគាត់មិនអាចទៅធ្វើការងារផ្សេងៗបានច្រើនដូចបុគ្គលដទៃបានឡើយមានតែទេពកោសល្យនៃការសម្តែងតែប៉ុណ្ណោះ! សូមសំណូមពរដល់អ្នកដឹកនាំខ្សែរភាពយន្ត...
អាចនិយាយបានថាគ្រប់ឈុតសម្លៀកបំពាក់ The Mask Singer Cambodia ទាំងអស់គឺពិតជាប្លែក ស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនខ្លាំងមែនទែន ជាពិសេសគឺសរសើរដល់ គ្រប់បេក្ខជនដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ទោះបីជាស្ថិតក្នុងឈុតជុំជិតមួយ តួខ្លួនយ៉ាងណាក្តី។ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia នៅក្នុងសប្តាហ៍ទី6 នេះបានបញ្ចេញនូវឈុតដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលច្នៃចេញពីក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតប្លែក ភ្នែកតែម្តង ទៀតសោតបេក្ខជនដែលគ្រងឈុតនេះបានបញ្ចេញសំនៀងយ៉ាងពីរោះដែលធ្វើឲ្យ គណៈកម្មការទាំងប្រាំសរសើរមិនដាច់ពីមាត់។ កាលើកឡើងរបស់គណៈកម្មការភាគច្រើនចំពោះបេក្ខជនកំបាំងមុខក្រម៉ានេះថាគឺជា ងូត សិលា តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបេក្ខជនកំបាំងមុខក្រម៉ានេះជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូន ទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV...

ព័ត៌មានថ្មីៗ